បុគ្គលជោគជ័យតែងធ្វើរឿង ៩ យ៉ាង មុនគេង
បុគ្គលជោគជ័យតែងចាត់ទុកសុខភាពជាកត្តាចម្បងបំផុតសម្រាប់ជីវិតរបស់ខ្លួន។ ការទទួលទានដំណេកគ្រប់គ្រាន់គឺជាចំណែកមួយដ៏សំខាន់សម្រាប់សុខភាពផ្លូវការនិងផ្លូវចិត្ត។ ហេតុនេះ ទម្លាប់នៃការទទួលទានដំណេកគឺជាកត្តាគន្លឹះ។ មនុស្សភាគច្រើនជ្រើសរើសយកការអានសៀវភៅជាកិច្ចការចុងក្រោយបំផុតមុននឹងចូលគេង។ ខាងក្រោមនេះ គឺជាទម្លាប់ ៩ យ៉ាងដែលបុគ្គលជោគជ័យតែងធ្វើមុនពេលចូលគេង៖
១. អានសៀវភៅ ៖ អ្នកជំនាញបានអះអាងដូចៗគ្នាថា កិច្ចការចុងក្រោយបង្អស់ដែលបុគ្គលជោគជ័យធ្វើមុនគេង គឺអានសៀវភៅ។
២. ធ្វើបញ្ជីកិច្ចការដែលត្រូវធ្វើបន្ត៖ ស្ងប់ចិត្តគឺជាប្រការសំខាន់បំផុតដែលនាំឲ្យគេគេងលក់ស្កប់។ ហេតុនេះ ការធ្វើបញ្ជីកិច្ចការដែលមិនទាន់បានបញ្ចប់ដែលនឹងត្រូវធ្វើបន្តនៅថ្ងៃក្រោយ គឺជាកត្តាល្អមួយដើម្បីឲ្យចិត្តជ្រះស្រឡះ។
៣. ចំណាយពេលជាមួយក្រុមគ្រួសារ៖ ប្រការសំខាន់មួយដែលគេគួរធ្វើមុនពេលគេង គឺចំណាយពេលវេលាជាមួយប្តី ប្រពន្ធ ឬលេងជាមួយកូន ឬសត្វចិញ្ចឹម។ នេះជាវិធីមួយដ៏ប្រសើរក្នុងការបង្កើនទំនាក់ទំនងក្នុងគ្រួសារ និងចែករំលែកបទពិសោធន៍ប្រចាំថ្ងៃ។
៤. ពិចារណាកិច្ចការដែលបានធ្វើកន្លងមកហើយ ឬសរសេរនូវរឿងរ៉ាវល្អៗបី បួនយ៉ាង ដែលជួួយលើកទឹកចិត្តឲ្យកាន់តែប្រសើរឡើង។
៥. សមាធិ៖ បុគ្គលជោគជ័យជាច្រើន ធ្វើសមាធិ ១០ នាទីមុនគេង។
៦. ផ្តល់អាទិភាពដល់ការគេងគ្រប់គ្រាន់៖ ដោយសារភាពមមាញឹកក្នុងមុខរបរមនុស្សមួយចំនួន មិនបានទទួលទានដំណេកគ្រប់គ្រាន់ទេ។ សម្រាប់បុគ្គលជោគជ័យ គេតែងចាត់អាទិភាពឲ្យការគេង និងគេងឲ្យបានគ្រប់គ្រាន់ជានិច្ច។
៧. ដកខ្លួនឲ្យផុតពីការងារ៖ បុគ្គលជោគជ័យមិនធ្វើការងារមុនគេងទេ។ ពួកគេមិនបើកអ៊ីម៉ែល ឬព្យាយាមមិនពាក់ព័ន្ធជាមួយការងារមុនពេលគេងទេ។
៨. បង្កើតគំនិតវិជ្ជមាន៖ ទោះបីជួបរឿងអវិជ្ជមាននៅពេលថ្ងៃច្រើនយ៉ាងណាក៏ដោយ បុគ្គលជោគជ័យតែងកាត់ផ្តាច់ខ្លួនចេញពីគំនិតអវិជ្ជមានទាំងនោះ និងបង្កើតគំនិតវិជ្ជមានជំនួសវិញ។
៩. នឹកដល់ជោគជ័យថ្ងៃស្អែក
ប្រែសម្រួលដោយ គេហទំព័រ សាលារៀន salrean.com

good
ReplyDelete