សុភមង្គល
មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានសុភមង្គល ។ តើសុភមង្គលនៅទីណា? ធ្វើដូចម្តេចទើបទទួលបានសុភមង្គល?
សៀវភៅ គ្រោងការណ៍សុភមង្គល The happiness project ដែលនិពន្ធដោយ អ្នកស្រី ហ្គ្រេតឆិន រូប៊ីន Gretchen Rubin បានលើកយកចំណោទខាងលើមកបកស្រាយ។ សៀវភៅនេះ ជាសៀវភៅដ៏ល្បីល្បាញមួយក្បាលផ្នែកអភិវឌ្ឍន៍ខ្លួនឯង។ អ្នកស្រី រូប៊ីន ក៏មិនខុសគ្នាពីមនុស្សទូទៅដែរ គឺចង់បានសុភមង្គលតែមិនប្រាកដក្នុងចិត្តថាសុភមង្គលនៅឯណា។ ជីវិតក្នុងអតីតកាលរបស់អ្នកស្រី គឺបណ្តែតបណ្តោយទៅតាមដំណើរជីវិតប្រចាំថ្ងៃដោយភ្លេចគិតថាអ្វីជាសុភមង្គល អ្វីជាគុណតម្លៃពិតប្រាកដរបស់ជីវិត ។ ស្រាប់តែថ្ងៃមួយ អ្នកស្រីភ្ញាក់ខ្លួនព្រឺត និងដឹងខ្លួនថា ខ្លួនកំពុងតែខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃក្នុងជីវិត ដោយមិនបានធ្វើអ្វីសោះសម្រាប់ជីវិតខ្លួនឯង។ ចាប់ពីពេលនោះមក អ្នកស្រីបានផ្តើមនូវគ្រោងការណ៍មួយដើម្បីស្វែងរកគុណតម្លៃពិតប្រាកដនៃជីវិត។ អ្នកស្រីបានចំណាយពេលពេញមួយឆ្នាំ ដើម្បីស្វែងយល់ និងស្វែងរកសុភមង្គល។ ក្នុងមួយខែៗ អ្នកស្រីបានលើកយកបញ្ហាជីវិតផ្សេងៗមកដោះស្រាយ ឧទាហរណ៍ បញ្ហាការងារ ជីវិតអាពាហ៍ពិពាហ៍ ជាដើម។ មេរៀនជីវិតដែល អ្នកស្រីប្រមូលបានតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន បូកផ្សំនិងការស្រាវជ្រាវបន្ថែមពីបុគ្គលល្បីៗខាងចិត្តសាស្ត្រជីវិត ត្រូវបានចងក្រងនិងបោះពុម្ពផ្សាយក្នុងសៀវភៅមួយក្បាលដោយដាក់ឈ្មោះថា The Happiness Project។
គ្រោងការណ៍ស្វែងរកសុភមង្គលរបស់ អ្នកស្រី រូប៊ីន ទាំង១២ខែមានដូចតទៅ៖
មករា ៖ ថាមពល ឬសុខភាព
កុម្ភៈ ជីវិតស្នេហា ឬជីវិតអាពាហ៍ពិពាហ៍
មិនា ៖ ជីវិតការងារ
មេសា ៖ ការចិញ្ចឹមបីបាច់កូន
ឧសភា ៖ កំសាន្ត
មិថុនា ៖ មិត្តភាព
កក្កដា ៖ លុយកាក់
សីហា ៖ អនាគតជាតិ
កញ្ញា ៖ សៀវភៅ
តុលា ៖ សតិ ឬបណ្តុះចិត្តស្ងប់
វិច្ឆិកា ៖ ទឹកចិត្ត ឬបេះដូង
ធ្នូ ៖ សុភមង្គល
តាមរយៈការអនុវត្តន៍ដោយខ្ជប់ខ្ជួននូវចំណោទជីវិតទាំង ១២ ខាងលើ និងស្វែងរយកដំណោះស្រាយដ៏ប្រសើរសម្រាប់ជីវិត អ្នកស្រី រូប៊ីន បានរកឃើញនូវគោលការណ៍ទាំង ១២ យ៉ាង ដើម្បីឲ្យជីវិតមានសុភមង្គល៖
រក្សាជំហរខ្លួនឯង ក្នុងនាមជាមនុស្សម្នាក់
ចេះបំភ្លេច
យល់ថាធ្វើម៉េចល្អ ក៏ធ្វើតាមហ្នឹង
ធ្វើឥឡូវនេះ មិនទុកចាំពេលក្រោយចាំធ្វើ
មានសុជីវធម៌ និងមានយុត្តិធម៌
ពេញចិត្តចំពោះដំណើរការដែលកំពុងកើតឡើង
មានរបស់ប្រើ ត្រូវចេះប្រើកុំទុកចោល រិះថាំ
រកឫសគល់បញ្ហា
រីករាយឡើង
ធ្វើនូវរឿងដែលត្រូវធ្វើ
កុំគិតគូរច្រើនពេក
ស្នេហាមានទំហំធំធេង
ក្រៅពីនេះ អ្នកស្រី រូប៊ីន បានបន្ថែមនូវគោលការណ៍មួយចំនួនទៀត ដែលជាបទពិសោធន៍ជីវិតកាលពីយុវវ័យរបស់អ្នកស្រី។ អ្នកស្រីហៅគោលការណ៍ទាំងនេះថា អាថ៌កំបាំងយុវភាព៖
មនុស្សទូទៅមិនបានចាប់អារម្មណ៍ទៅលើកំហុសរបស់អ្នកដូចដែលអ្នកខ្លួនឯងគិតទេ
មិនមានអ្វីខុសឆ្គងទេ គ្រាន់តែសុំឲ្យគេជួយ
ការសម្រេចធ្វើអ្វីមួយ ភាគច្រើនមិនត្រូវការស្រាវជ្រាវច្រើនទេ
ធ្វើល្អ នឹងមានអារម្មណ៍ល្អ
ប្រការសំខាន់គេត្រូវធ្វើល្អចំពោះមនុស្សគ្រប់រូប
ធ្វើការបន្តិចម្តងៗជារៀងរាល់ថ្ងៃគេអាចសម្រេចការធំបាន
សាប៊ូនិងទឹកអាចជម្រះស្នាមប្រឡាក់ភាគច្រើនបាន
កុំព្យូទ័រ បើក បិទ ៗ តែបីបួនដង គង់នឹងអាចកែប្រែកុំឲ្យប្រព័ន្ធរអាក់រអួលបាន
សុភមង្គលមិនមែនសុទ្ធតែធ្វើឲ្យយើងសប្បាយចិត្តទេ
រឿងដែលធ្វើរាល់ថ្ងៃ សំខាន់ជាងរឿងដែលធ្វើម្តងម្កាល
អ្នកមិនចាំបាច់ត្រូវពូកែគ្រប់រឿងទេ
ប្រសិនបើមិនធ្លាក់ទេ មិនទាន់ប្រឹងអស់សមត្ថភាពទេ
រឿងខ្លះកំប្លែងសម្រាប់អ្នកដទៃ តែមិនកំប្លែងសម្រាប់យើង និងច្រាសមកវិញ
មិនប្រថុយដាក់ប្រាក់មុន ក៏មិនអាចបានផលត្រឡប់វិញដែរ
ប្រែសម្រួលដោយ salarean.com

No comments